ឯកឧត្តម ហួត ឃាងវេង អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍

សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានបញ្ចប់ជាស្ថារពរនៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការទទួលបន្ទុកអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន និងមានការចូលរួមពីថ្នាក់ដឹកនាំ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ និងមន្ទីរព័ត៌មានរាជធានី-ខេត្ត ជាច្រើនរូបផងដែរ។
បន្ទាប់ពីបានដំណើរការយ៉ាងមម៉ាញឹក និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់រយៈពេល២ថ្ងៃនេះ អង្គសន្និបាតបានធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់ លើកពីបញ្ហាប្រឈមនានា សំណូមពរ និងទិសដៅសម្រាប់អនុវត្តបន្ត ដោយទទួលបានធាតុចូលសំខាន់ៗជាច្រើន ដើម្បីពង្រឹងប្រសិទ្ធភាព និងលើកផែនការបន្តអនុវត្តការងារលើវិស័យព័ត៌មាន និងសោតទស្សន៍ឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត។
ថ្លៃងក្នុងពិធីបិទសន្និបាត ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ថ្លៃងអំណរគុណដល់មន្ត្រីរាជការគ្រប់កម្រិតថ្នាក់ របស់អគ្គនាយកដ្ឋាន ព្រមទាំងមន្ទីរព័ត៌មានរាជធានីខេត្ត ដែលបានយកចិត្តទុកដាក់ខិតខំអនុវត្តឆ្លើយតបកិច្ចការងារកន្លងមក ឱ្យទទួលបាននូវសមិទ្ធផលផ្លែផ្កាជូនដល់ក្រសួងព័ត៌មាន ក៏ដូចជាគាំទ្រក្នុងស្មារតីចូលរួមអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ នៅព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ជាចុងបញ្ចប់ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍ណែនាំ និងបន្តគាំទ្រ ដល់មន្ត្រីរាជការទាំងអស់នៃអគ្គនាយកដ្ឋាន សូមបន្តសហការអនុវត្ត និងឆ្លើយតបការងារជូនអង្គភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែជិតស្និទ្ធ ដើម្បីឆ្លើយតបការងារឱ្យបានទាន់ពេលវេលា ប្រកបដោយគុណភាព និងប្រសិទ្ធភាពការងារ៕
