លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម CHRISTIAN DesRoches ឯកឧត្តម ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១០ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម CHRISTIAN DesRoches ឯកឧត្តម ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតចំពោះបេសកកម្មរបស់ឯកឧត្តម ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-កាណាដា លើគ្រប់វិស័យនៅកម្ពុជា។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីការរីកចំរើននៃពាណិជ្ជកម្មទ្វេភាគី និងកិច្ចសហប្រតិបត្តិការជំរុញការតភ្ជាប់ធុរកិច្ចរវាងទ្វេភាគី លើវិស័យពាណិជ្ជកម្ម វិនិយោគ ការអប់រំ បច្ចេកវិទ្យា និងឌីជីថលជាដើម។
ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូត និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ព្រមទាំងបានបង្ហាញអំពីការសហការគាំទ្រ និងជំរុញលើកទឹកចិត្តឱ្យមានលំហូរពាណិជ្ជកម្ម និងការវិនិយោគបន្ថែមឱ្យកាន់តែច្រើនបន្ថែមទៀត តាមរយៈការផ្គូរផ្គងធុរកិច្ចកម្ពុជា-កាណាដា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងពង្រីកទំហំពាណិជ្ជកម្ម។
– – –
(Phnom Penh): On the morning of Wednesday, 10 December 2025, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from His Excellency CHRISTIAN DesRoches, Ambassador Extraordinary and Plenipotentiary of Canada to the Kingdom of Cambodia, and colleague.
To begin, Her Excellency Minister warmly welcomed His Excellency Ambassador on his mission to strengthen and expand Cambodia–Canada bilateral relations across all sectors. Her Excellency Minister also highlighted the progress in bilateral trade and cooperation, particularly in promoting business linkages between the two countries in the areas of trade, investment, education, technology, and digitalization.
In response, His Excellency Ambassador expressed his appreciation for the strong diplomatic and economic relations between the two countries and reaffirmed Canada’s commitment to continued cooperation and support. He further emphasized his dedication to encouraging greater trade and investment flows through business-matching initiatives between Cambodia and Canada, which will help expand trade volume and further strengthen economic and trade relations.
